Saturday, July 16, 2016

2017 Honda CR-V ⚠️ Full Option (2.4L)

·   0

2017 Honda CR-V ⚠️ Full Option (2.4L) ✔ ឡានថ្មី (មានធានាពីក្រមហ៊ុន HONDA) ✔ តម្លៃ: 50,000$ (ប្ដូរជាមួយរថយន្តរបស់លោកអ្នកបាន) លក្ខណះពិសេសៗ : ភ្លើងបំភ្លឺមុខប្រភេទគុជ (HID) ភ្លឺច្បាស់ល្អនិងមើលបានឆ្ងាយ និងអមបន្ថែមដោយ ភ្លើង Day Running Light LED ភ្លើងពិល Fog Lamp រចនាថ្មីសន្លាង ប៉ាណាមុខក្រូម៉េនិងមានសំណាញ់ ផ្នែកខាងក្រោមងាយស្រួលឲ្យខ្យល់ចេញចូល ទៅប្លុកម៉ាស៊ីនបានល្អ ចំណែកភ្លើងស្ដុបក្រោយត្រូវបានរចនាយ៉ាង ស្រស់ស្អាតនិងភ្លឺច្បាស់ តួរថយន្ដផ្នែកខាងក្រោយក៏ត្រូវបានរចនា ដោយក្រូម៉េភ្លឺរលោងផងដែរ ផ្លិតទឹកនៅខាងមុខ នឹងដំណើរការដោយស្វ័យប្រវត្ដិនៅពេលមានភ្លៀងធ្លាក់ Auto Raining Sensor អេក្រង់ Touch Screen សំរាប់ចាក់វីដេអូកំសាន្ដនានាដូចជា Youtube Karaoke បានយ៉ាងរីករាយ តាមសេចក្ដីត្រូវការ ⎮ ហើយមាន Port HDMI អាចភ្ជាប់ iPhone ។ កាមេរ៉ាមើលក្រោយច្បាស់ល្អ Rear Camera សំរាប់ជួយសំរួលក្នុងការចូលចតរឺថយក្រោយ និងមានកាមេរ៉ាមើលចំហៀង នៅផ្នែកខាងស្ដាំនៃកញ្ចក់មើលក្រោយរបស់ រថយន្ដ Lane Watch Camera អាចផ្ដល់សញ្ញាឲ្យយើងដឹង ពេលមានរថយន្ដផ្សេងៗបើកមកជិត កញ្ចក់មើល ក្រោយអូតូសំរាប់ពេលថ្ងៃនិងយប់ Auto Dimming Rear View Mirror ព្រមទាំងមានប្រព័ន្ធ Hill Start Assist (HSA) សំរាប់ជំនួយពេលបើកបរឡើងផ្លូវចំណោតខ្ពស់។ តួរថយន្ដទាំងមូលចាប់ពីមុខ ដល់ក្រោយត្រូវបានរចនាឡើងមានរូបរាង កាន់តែស្រស់ស្អាតហើយទាក់ទាញបំផុត និងតាមបច្ចេកវិទ្យា Aerodynamic ធ្វើអោយ HONDA CR-V បានក្លាយជារថយន្ដលំដាប់ខ្ពស់ ផ្នែកសន្សំសំចៃប្រេង។ ប្រព័ន្ធ Eco Assist នឹងប្រាប់ អ្នកភ្លាមៗតាមសភាពជាក់ស្ដែងថា តើអ្នកកំពុងតែបើកបរក្នុងស្ថានភាពសន្សំសំចៃដែរឬអត់ គឺងាយស្រួលបំផុតដោយ គ្រាន់តែចុចប៊ូតុង Econ ដែលមានស្រាប់។ អត្រាស៊ីប្រេងរបស់រថយន្ដ ក៏ត្រូវបានបង្ហាញផងដែរនៅលើ កុងទ័រដ៏ស្រស់ស្អាតរចនាជា ៣ស្រទាប់ ប៊ូតុងសម្រាប់ចុចបញ្ឆេះ និងពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្ដិ (Engine Start/Stop Button) រួមជាមួយ Smart Key និង Immobilizer ពិតជាផ្ដល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់។ កៅអីពូកធំទូលាយ ជាពិសេសកៅអីខាងក្រោយ អាចបត់ចុះឡើងបានយ៉ាងងាយស្រួល ចំពោះការ ធានាសុវត្ថិភាពវិញរថយន្ដ HONDA CR-V មានបំពាក់ពោងសុវត្ថិភាព៤ ដែលជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត។
 By Hengheng Auto

Subscribe to this Blog via Email :